ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាសារាចរណែនាំស្ដីពី ការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ ២០២៣

កំពង់ឆ្នាំង,នាព្រឹកថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្ត និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានសហការរៀបចំកិច្ចប្រជុំផ្សព្វផ្សាសារាចរណែនាំស្ដីពី ការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ

ក្រោមអធិបតីភាព ឯកឧត្តម អម សុភា  អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត លោក ជូ សុជាតិ ប្រតិភូតំណាងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ  លោក លោកស្រីអភិបាល អភិបាលរងក្រុងស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធ សរុបចំនួន ២១០នាក់។

ព័ត៌មានទាក់ទង